Q.1
កំប្លុក កំផ្លូវ អង្គុយ​ក្បែរ​ផ្លូវ ពាក់​អាវ​ព្រែ​រួញ​

ទាយ​ទៅ​មើល​ តើ​វា​ជា​ស្អី?​

Q.2
កំប្លាក​ប៉ុន​ស្លឹក​ម្លូ ប្រហោង​គ្រហូ មមីស​ចុក​

ទាយ​ទៅ​មើល​ តើ​វា​ជា​ស្អី?​

Q.3
កេះ​ឆ្អឹង​ជំនីរ ស៊ីបបោស យកដៃ​ទះ​ពោះ អូស​សេះ​កាត់​ត្រឡោក​

ទាយ​ទៅ​មើល​ តើ​វា​ជា​ស្អី?​

Q.4
ក្ងក់​កទុង ក្លុង​កត្មាត រក​ស៊ី​សង្វាត រក​ពោះ​ដាក់​គ្មាន​

ទាយ​ទៅ​មើល​ តើ​វា​ជា​ស្អី?​

Q.5
ក្បាលមួយ ​ជើង​ពីរ​ដណ្តប់ មាន​កូន​គ្រប់​៣៦៥

ទាយ​ទៅ​មើល​ តើ​វា​ជា​ស្អី?​

Q.6
ក្មេង​នៅ​ចាំ​ផ្ទះ ចាស់រត់​លេង​

ទាយ​ទៅ​មើល​ តើ​វា​ជា​ស្អី?​

Q.7
ក្របី​មិន​ជិះ ទៅ​ជិះ​គល់​ឈើ់ ក្បាល​ដូច​គេ​រើ អាចម៍​ដូច​គេ​រាយ​

ទាយ​ទៅ​មើល​ តើ​វា​ជា​ស្អី?​

Q.8
ក្រុកៗ​មាន់​ក្រាប យក​ដៃ​ទៅ​ស្ទាប ម៉ែ​អើយ​ប៉ុន្មាន​

ទាយ​ទៅ​មើល​ តើ​វា​ជា​ស្អី?​

Q.9
ក្លិក​ក្លក់​ ដក​ឡើង​ក្រហម​ទែង

ទាយ​ទៅ​មើល​ តើ​វា​ជា​ស្អី?​

Q.10
ក្អែក​អើយ​ក្អែក​ផូង ក្អែក​ហើរ​ទាំង​ហ្វូង​ ពង​វា​នៅ​ដី អ្នក​ណា​ប្រាជ្ញៗ ចូរ​ស្រាយ​បាលី ពង​វា​នៅ​ដី គេ​ហៅ​សត្វ​អីហ្ន៎?